ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ឡង់គ្រីស័រ ស្លាកលេខ ភ្នំពេញ 2BN-8558 ប៉ះគ្នាជាមួយឡានដឹកដី ហាមមិនឲ្យអ្នកសារព័ត៌មានថតរូប

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2BN-8558 ប៉ះគ្នាជាមួយឡានដឹកដី បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ករណីនេះម្ចាស់រថយន្ត ឡង់គ្រីស័រ ហាមមិនឲ្យអ្នកសារព័ត៌មាន ថតរូប។

មូលហេតុ៖ មិនទាន់ដឹង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់