ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករ៉ឺម៉កសណ្តោង បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅមុខផ្ទះសំណាក់ធ្វីន ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានករណីជនជាតិចិន ស្រវឹងស្រា បើករថយន្តទៅបុករ៉ឺម៉កសណ្តោងរើសអេតចាយ បណ្ដាលឲ្យរបួសមនុស្សចំនួន ៣នាក់ ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Q-2735 បើកបរដោយបុរសជនជាតិចិន២នាក់ ធ្វើដំណើរពីកើតទៅលិច។ ម៉ូតូរ៉ឺម៉កសណ្តោង រើសអេតចាយ រួមដំណើរដោយមនុស្ស៣នាក់ ឪពុកនិងកូន២នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់