ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុងមួយគ្រឿង បែកកង់ក្រឡាប់ស្លាប់មនុស្សប្រុសស្រី២នាក់យ៉ាងរន្ធត់!

ត្បូងឃ្មុំៈ លោក នួន សារិន អធិការរងទទួលបន្ទុកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលស្រុកសំបូរ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង បានបែកកង់ក្រឡាប់បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សាកសពជនរងគ្រោះដែលស្លាប់ ទី១ឈ្មោះ និច ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគោករវាង ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ តឿ ខា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកស៊ាំយ៉ុង មួយគ្រឿង ជាប្រភេទរថយន្តដឹកក្តា ពាក់ស្លាកលេខ ភ្នំពេញ 2C-0510 ​​​​លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានបែកកង់ ក្រឡាប់ រហូតបណ្តាលឲ្យមនុស្ស២នាក់ ដែលជិះនៅលើរថយន្តស្លាប់ទាំង២នាក់បែបនេះតែម្តង៕

មតិយោបល់