ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ចុះច្រូតស្រូវក្នុងទឹកជម្រៅត្រឹមទ្រូង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ហង់ ឈាង ភេទប្រុស អាយុ ៦៩ឆ្នាំ។

មូលហេតុ៖ ចុះច្រូតស្រូវក្នុងទឹកស្រែមានជម្រៅត្រឹមទ្រូងបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់