ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ករណីលក់ឆ្នោតខុសច្បាប់

ស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអធិការរង ទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសចំនួន ៤នាក់ សញ្ជាតិ វៀតណាម ឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម) គ្មានលិខិតស្នាមត្រឹមត្រូវ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំង ៤នាក់ យកមកធ្វើការអប់រំ ដោយមានកិច្ចសន្យា រួចបង្ខំឲ្យវិលត្រលប់ទៅប្រទេសដើមវិញ៕

មតិយោបល់