ព័ត៌មានជាតិ

មន្ត្រីប៉ូលិសចរាចរណ៍ក្រុង គោលដៅច្រមុះជ្រូកក្បាលថ្នល់ មើលមិនឃើញរថយន្តធុនធំដឹកថ្ម បើកចូលទាំងគា្មនអីគ្រប

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំច្រមុះជ្រូកក្បាលថ្នល់ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីរថយន្តធុនធំដឹកថ្ម បើកបរពុំមានដាក់ប្រដាប់គ្របឲ្យបានត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ ។

ខណៈដែលរថយន្តខាងលើ បានធ្វើដំណើរឆ្លងកាត់ផ្លូវគោលដៅរបស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ តែហាក់បីដូចជាគ្មានអ្នកមើលឃើញទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ ហេតុអ្វីនគរបាលគោលដៅ មិនឃាត់រថយន្តបែរជាបណ្ដោយឲ្យចេញចូលស្រាច់តែចិត្តបែបនេះ ជាពិសេសលោក សែម គន្ធា ប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរដ្ឋរាជធានីភ្នំពេញ ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង កុំឲ្យពលរដ្ឋរិះគន់តែរឿងដដែលៗពេក៕

មតិយោបល់