ព័ត៌មានជាតិ

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១និង៤៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីនៅP1074-F1 មូលហេតុដោយសារមានរថយន្តដឹកដីបើកទាក់ខ្សែបណ្ដាញតង់ស្យុងទាប(LV) បណ្ដាលឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ចំនួន០១ដើម ដែលមានទីតាំងស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១០និង០០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

 

មតិយោបល់