បាត់ដំបងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល ខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍អូររំដួលបានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅវេលាម៉ោង៤និង៣០នាទីព្រឹក ដោយស្ទាក់ចាប់បាន នូវជង្គង់មាន់ និងស្លាបមាន់ខូចគុណភាពចំនួន១៥០គីឡូក្រាម និងទំនិញខូចគុណភាពចំរុះចំនួន៣០គីឡូក្រាមផងដែរ។
ទំនិញទាំងនេះត្រូវបានយកទៅដុតកម្ទេចចោលភ្លាមៗដោយយមានការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ និងប៉ូលិស៕
មតិយោបល់