ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ប្រើប្រាស់អាវុធ បណ្ដាលឲ្យជនរងគ្រោះស្លាប់

បាត់ដំបង: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឯកភ្នំ បានបញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចក្រុមទី០១ ស្ថិតក្នុងវត្តសោមនស្សន៍ ភូមិឃុំពាមឯក ស្រុកឯកភ្នំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ។

ជនសង្ស័យឈ្មោះ ម៉ា បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសោមនស្សន៍។
ជនរងគ្រោះឈ្មោះ ណុប សុផល ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ៕


មតិយោបល់