ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តនិងម៉ូតូ នៅលើផ្លូវលេខ២ ចន្លោះគីឡូម៉ែត្រ ៤១-៤២ ស្ថិតភូមិចក ឃុំក្រពាងសាប ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ យ៉ុន វល្លក ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6755 អ្នកបើកបរមិនស្គាលអត្តសញ្ញាណ រត់គេចខ្លួន បើកពីទិសខាងជើង មកដល់ចំណុចកើតហេតុ បានឈប់លើចំណែកផ្លូវជាតិខាងលិច ក៏មានម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1T-9909 បើកពីខាងក្រោយ ក៏បុករថយន្តខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំការដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់