កំពង់ស្ពឺៈ យោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ៕

ព័ត៌មានក្នុងដៃអ្នក
កំពង់ស្ពឺៈ យោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ៕
បាត់ដំបងៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កើតឡើង លើស្រុកចំនួន ០៤និងក្រុងចំនួន០១ គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង សរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ ត្រូវបានទទួលរង នូវផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នេះ ប៉ុន្តែឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ករកណីនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលខ្យល់កន្ត្រាក់នេះ…
រតនគីរីៈ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវលំមួយខ្សែរងការខូចខាតអស់ទាំងស្រុងនៅស្រុកកូនមុំ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំបានរងការរិះគន់ទៅលើអាជ្ញាធរស្រុកថា មិនបានយកចិត្តទុកដាក់នឹងជួសជុលផ្លូវជូនដល់ប្រជាពលរដ្ឋក្នុងស្រុក ផ្លូវក្រាលគ្រួសក្រហមដែលមានទំហំ ទទឹងប្រមាណជាង៨ម៉ែត្រ បណ្តោយ២០គីឡូម៉ែត្រ និងតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ឆ្ពោះទៅព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែងត្រូវបានរងកាខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលក្រុមប្រជាពលរដ្ឋក្នុងស្រុកមានប្រមាណជាង២០០គ្រួសារ បានរិះគន់ទៅលើអាជ្ញាធរស្រុកថា ផ្លូវមួយខ្សែ ដែលរងការខូចខាតខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។ កាលពីថ្ងៃទី៣…
បរទេស៖នៅសប្តាហ៍នេះវិទ្យាស្ថាន Wyss នៃសកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកបានធ្វើការប្រកាសដាក់បង្ហាញនូវបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយដែលអាច ធ្វើការតេស្តវិរុសកូវីដដោយមិនចាំបាច់អនុវត្តការងារដូចបច្ចុប្បន្នគឺការចាក់រុកចូលច្រមុះទៀតនោះឡើយ។ ម៉ាសបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍឡើងដោយប្រព័ន្ធធ្វើការដ៏ស្មុគ្រស្មាញពីខាងក្នុងដែលអាចទាញយកលទ្ធផលប្រតិកម្មទៅនឹងវិរុសកូវីដតាមរយៈការខ្យល់ដកដង្ហើមរបស់អ្នក ប្រើប្រាស់មកធ្វើការវិភាគហើយវាអាចប្រើប្រាស់ពេលលត្រឹមតែ៩០នាទីប៉ុណ្ណោះដើម្បីអាចរកឃើញថាអ្នកមានវិជ្ជមានកូវីដឬក៏អត់។ មិនត្រឹមតែអាចការពារវិរុសកូវីដនោះទេវានឹងអាចក្លាយទៅជាឧបករណ៍ធ្វើតេស្តដ៏មានប្រជាប្រិយភាពបំផុតនាពេលអនាគតនៃជីវិតមនុស្សលើលោកប៉ុន្តែបច្ចេកវិទ្យានេះត្រូវបាន គេជឿជាក់ថានឹងមិនអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ ក្រៅពីនោះអ្នកផលិតក៏នឹងមានគម្រោងការក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះទៅជាមួយនឹងឈុតសម្លៀកបំពាក់ផងដែរនៅពេលដែលវារួចរាល់៕ មតិយោបល់
មតិយោបល់