បាត់ដំបងៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កើតឡើង លើស្រុកចំនួន ០៤និងក្រុងចំនួន០១ គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង សរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ ត្រូវបានទទួលរង នូវផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នេះ ប៉ុន្តែឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ករកណីនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលខ្យល់កន្ត្រាក់នេះ ទាំងស្ថិតនៅក្នុងលំនៅដ្ឋានទាំងកំពុងធ្វើដំណើរជិតឆ្ងាយ និងស្នើរដល់មន្រ្តីនគរបាលនៅមូលដ្ឋានចេញ អន្តរាគមន៍ជួយសង្រ្គោះជាបន្ទាន់៕
មតិយោបល់