ព័ត៌មានជាតិ

លោកឈឿង ចាន់ធាង អភិបាលស្រុក កូនមុំត្រូវប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំ រិះគន់យ៉ាងចាស់ដៃរឿងមិនអើពើធ្វើផ្លូវ

រតនគីរីៈ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវលំមួយខ្សែរងការខូចខាតអស់ទាំងស្រុងនៅស្រុកកូនមុំ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំបានរងការរិះគន់ទៅលើអាជ្ញាធរស្រុកថា មិនបានយកចិត្តទុកដាក់នឹងជួសជុលផ្លូវជូនដល់ប្រជាពលរដ្ឋក្នុងស្រុក ផ្លូវក្រាលគ្រួសក្រហមដែលមានទំហំ ទទឹងប្រមាណជាង៨ម៉ែត្រ បណ្តោយ២០គីឡូម៉ែត្រ និងតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ឆ្ពោះទៅព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែងត្រូវបានរងកាខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលក្រុមប្រជាពលរដ្ឋក្នុងស្រុកមានប្រមាណជាង២០០គ្រួសារ បានរិះគន់ទៅលើអាជ្ញាធរស្រុកថា ផ្លូវមួយខ្សែ ដែលរងការខូចខាតខាងលើនេះ ដែលមានទីតាំងស្ថិតនៅភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅស្រុកកូនមុំបានឲ្យដឹងថា ពលរដ្ឋជាង២០០គ្រួសារអាស្រ័យលើផ្លូវនះបានជួបការលំបាកធ្វើដំណើរខ្លាំងមែនទែន ពលរដ្ឋរស់ក្នុងស្រុកខាងលើនេះកំពុងទទូចសុំឲ្យអាជ្ញាធស្រុកជួយសម្រួល និងដោះស្រាយជួសជុលផ្លូវក្រាលគ្រួសក្រហមខាងលើជូនដល់ពួកគាត់ទាំងអស់គ្នានេះផង។

ជុំវិញករណីការរិះគន់ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ-ឃំុខាងលើ លោក ឈឿង ចាន់ធាង អភិបាលស្រុកកូនមុំ បានឲ្យដឹងថា លោកដឹងហើយ។ នៅថ្ងៃទី១០ខែតុលាខាងមុខនេះលោក នឹងកោះហៅមន្ត្រីក្រោមឱវាទប្រជុំឬ ក៏ឲ្យមេឃុំត្រពាំងក្រហមទទួលខុសត្រូវរឿងជួសជុលផ្លូវខាងលើនេះឬ ក៏ជំរាបខាងមន្ទីសាធារណៈការខេត្ត ឲ្យជួយសម្រួលផ្លូវលំមួយខ្សែនេះផងដែរ។

លោកបានបន្តទៀតថា លោកឯម អឿន មេឃុំត្រពាំងក្រហមស្រុកកូនមុំ មិនដែលមានរបាយការណ៍ឲ្យលោកទេ ពាក់ព័ន្ធបញ្ហាផ្លូវខាងលើនេះ ទើបលោកមិនដឹងថា មានផ្លូវលំក្រាលគ្រួសក្រហម(ផ្លូវចាស់)ខាងលើនោះខូចយ៉ាងដូច្នេះទេ។

លោក ស៊ុន ប៉ូលីន ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគីរី ជុំវិញបញ្ហាខាងលើអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកបានឡើយ។
ចំណែកលោក ឯម អឿន មេឃុំត្រពាំងក្រហមស្រុកកូមុំ បានបញ្ជាក់ប្រាប់ដឹងថា ផ្លូវគ្រួសក្រហមដែលមានទីតាំងស្ថិតនៅភូមិ៣(វាលឆ្កែហត់)ឃុំត្រពាំងក្រហមខាងលើងនេះ លោកមិនអាចទទួលធ្វើការជួសជុលបានទេ លោកថា លោកទទួលធ្វើការជួសជុលបានត្រឹមតែផ្លូវចូលទៅតាមភូមិ-ឃុំតែប៉ុណ្ណោះ ប៉ុន្តែផ្លូវក្រាលគ្រួសក្រហមខាងលើនេះ គឺជាផ្លូវខ្នាតធំ ផ្លូវគំរោងរបស់រដ្ឋ គឺលើសពីសម្ថភាពដែលលោកធ្វើបាន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើ បានដាក់ការសង្ស័យថា ផ្លូវគ្រួសក្រហមស្រុកកូនមុំខាងលើ សង្ស័យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អភិវឌ្ឍន៍ខ្វះបច្ចេកទេសទើបបានមិនមានគុណភាពបែបនេះ៕

https://youtu.be/253zqzPzV8Q

photo_2016-10-04_18-47-19photo_2016-10-04_18-47-21photo_2016-10-04_18-48-03photo_2016-10-04_18-49-17photo_2016-10-04_18-49-19photo_2016-10-04_18-49-25

មតិយោបល់