អេស្ប៉ាញ៖ WhatsApp ជាកម្មវិធីផ្ញើសារជាអក្សរមួយដែលកំពុងតែពេញនិយម ហើយត្រូវបានក្រុមហ៊ុន Facebook ទិញកាលពីសប្ដាហ៍មុនក្នុងតម្លៃ ១៩ពាន់លានដុល្លារ នឹងធ្វើការបន្ថែមសេវាកម្មជាសំឡេងឆាប់ៗនេះ។

លោក Jan Koum សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន WhatsApp បាននិយាយថាសេវាកម្មជាសំឡេងនឹងត្រូវបញ្ចូលទៅលើកម្មវិធី WhatsApp នៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែនឹងមាននៅលើ iPhone និង Android មុន ចំណែកនៅលើ BlackBerry , Microsoft និង Nokia នឹងមាននៅតាមក្រោយ។
“យើងនឹងធ្វើការការប្រើប្រាស់សំឡេងនៅក្នុងកម្មវិធី WhatsApp នៅក្នុងត្រីមាសទី២ឆ្នាំនេ”។ នេះជាសំដីរបស់លោក Koum បានថ្លែងនៅក្នុងព្រឹត្តិការណ៍ MWC 2014 ។ លោកបានបន្តទៀតថា “ខ្ញុំគិតថា សេវាកម្មជាសំឡេងដ៏ល្អនឹងត្រូវបង្ហាញ ហើយជឿជាក់ថាគ្រប់គ្នានឹងទទួលយក”។
មតិយោបល់