ព័ត៌មានជាតិ

រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរសុខាភិបាលក្រុងព្រះសីហនុ បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរសុខាភិបាលក្រុងព្រះសីហនុ បានបើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរស អ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩ និង ២០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងកាល់តិចឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់