ភ្នំពេញៈ កាលពីវេលាម៉ោងចន្លោះ 0៦ ដល់ម៉ោង ០៨ នាទីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារងិនអាន ហៅផ្សារទំនប់ ដោយក្រុមរថយន្តស្ទូចល្បាត រៀបចំសណ្តាប់ធ្នាប់ផ្លូវ ២៧១ (មុខពេទ្យរុស្សី) ផ្លូវលេខ៣៣៦ (ផ្សារដើមគរ) មហាវិថីម៉ៅសេទុង ផ្លូវហ្សាឌឺហ្គោល ផ្លូវព្រះមុន្នីរ៉េត។
ចំណែកពេលល្ងាចវិញ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខណាហ្គាវើល។
ជាលទ្ធផលរថយន្ដ ដែលឈប់ចតនៅលើផ្លូវសួនច្បារសម្តេចហ៊ុនសែន ដែលល្មើសនឹងស្លាកសញ្ញាហាមចត បើកបរបញ្ច្រាសទិសឈប់ចតកន្លែងរថយន្តក្រុង ត្រូវបានបញ្ជូនទៅរក្សារទុកនៅការិយាល័យចំនួន០២គ្រឿង៕
មតិយោបល់