កំពង់ចាមៈ កុមារាកុមារីមួយក្រុមបាននាំគ្នាទៅទិញប្រហិតចៀន ហើយនៅខណៈដែលកំពុងឈររង់ចាំយកប្រហិតក៏ស្រាប់តែផ្ទុះកំប៉ុងហ្គាសលាន់ដូចរន្ទះជះសាចមកលើពួកគេ បណ្តាលឲ្យរបួសច្រើននាក់ ដោយខ្លះរបួសស្រាល និងខ្លះរបួសធ្ងន់។
ប្រភពព័ត៌មានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើងលើកុមារាកុមារី ដ៏គួរឲ្យអាណិតទាំងអស់នេះ នៅវេលាម៉ោងចេញលេងម៉ោងទីមួយនាព្រឹកថ្ងៃទី៦មិថុនា ឆ្នាំ២០១៦នេះ នៅសាលាបឋមសិក្សាព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពបញ្ជាក់ថា នៅពេលចេញលេងកុមារទាំងនោះ បានទៅទិញប្រហិតញាំ ស្រាប់តែផ្ទុះកំប៉ុងហ្គាសជះសាចទៅលើកុមារដែលឈររង់ចាំយកប្រហិតពីអ្នកចៀនលក់នោះ បណ្ដាលឲ្យស្រោចរលាកពេញខ្លួន ហើយភ្លាមៗនោះលោកគ្រូអ្នកគ្រូបានបញ្ជូនក្មេងរងគ្រោះទៅមន្ទីពេទ្យភ្លាមៗតែម្ដង៕
មតិយោបល់