ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿង ដួលកណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាដួលកណ្ដាលផ្លូវ ត្រូវរថយន្តកុងតឺន័រមកពីក្រោយ កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម
ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លឹបសេះមាស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម៉ូតូរងគ្រោះម៉ាក ស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CQ-5526 ស្លាប់បាត់បង់ជីវិតមិនស្គាល់អត្តសញ្ញាណ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក suzuki smah v ពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ដោយក្នុងស្ថានភាពស្រវឹងស្រា ក៏បានដួលម៉ូតូនៅកណ្ដាលផ្លូវ ភ្លាមៗនោះជនរងគ្រោះបានងើបរត់ទៅលើក ម៉ូតូបណ្ដើរបានបន្តិចស្របពេលនោះ ស្រាប់តែមានរថយន្តម៉ាកកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខមិនចាំពណ៌ស្របទិសគ្នាមកពីក្រោយ បើកកិនជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកក្បាលធ្លាយខួរមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅចរាចរណ៍ខណ្ឌមានជ័យ ចំណែកសព កំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់