ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ច ករណីរថយន្តលុចស៊ីស៥៧០ ចតមុខហាងទីតានិច ត្រូវជនសង្ស័យកាច់កញ្ចក់

ភ្នំពេញៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត៥៧០ នៅមុខហាងទីតានិច វិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជឹម រាជ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ដកហូតវត្ថុតាង៖
-កញ្ចក់រថយន្ត ម៉ាកលុចស៊ីស៥៧០ ចំហៀងខាងឆ្វេងចំនួន១ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) ។
-ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HD-9250 (ជារបស់ជនសង្ស័យ) ។

នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់