កំពង់ស្ពឺៈ កាលពីវេលាម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកភ្នំស្រួច ល្បាតដល់ចំណុច KM62-63ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រទះឃើញនិងធ្វើការឃាត់ខ្លួន ជនបរទេស សញ្ជាតិ ចិនម្នាក់ឈ្មោះPENG.QINJUN ភេទប្រុស ឆ្នាំកំណើត 14.OCT.1989 លិខិតឆ្លងដែន E.០៦៩២៣៨១៤ ទិដ្ឋាការEI០១១៨៣៤៥០ ផុតកំណត់ 9.JAN.2019 ធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទើបដឹងថាជនជាតិចិននេះគ្មានគោលដៅ ច្បាស់លាស់ គ្មានមុខរបរ និងគ្មានទីលំនៅពិតប្រាកដ ដើរអនាថា(សតិមិនប្រក្រតី)។
កាលពីព្រឹកថ្ងៃអាទិត្យទី២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច គីរីរម្យ ក្នុងភូមិផ្សា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានសង្ឍ ជនបរទេស សញ្ជាតិ ចិន ឈ្មោះ YAN FENGLONG ភេទប្រុស ឆ្នាំកំណើត 04.MAR.1961 លិខិតឆ្លងដែនលេខ EB07 049085 ជនជាតិ ចិន (សង្ឍ) ទិដ្ឋាការ 16.OCT.2018-17.JAN.2019 ដេីរធ្វើសកម្មភាពរៃអង្គាសប្រាក់ និងលក់សម្ភារៈ ខ្សែដៃអង្កាំជ័រត្រូវបាននគរបាលឃាត់ បញ្ជូនមកជំនាញ អន្ដោប្រវេសន៍ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរអំពីសកម្មភាពដែលបានប្រព្រឹត្ដផ្ទុយពីគោលការណ៍ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រោយពិនិត្យឯកសារជំនាញអន្ដោប្រវេសន៍ សំរេចធ្វើការបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍(ន៧)ដើម្បីបន្តនីតិវិធី៕
មតិយោបល់