ព័ត៌មានជាតិ

បុរសមានសតិមិនគ្រប់ម្នាក់ បានទិញសាំងចាក់ដុតសម្លាប់ខ្លួន នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង១៦នាទី មានករណីធ្វើអត្តឃាតដោយចាក់សាំងដុតសម្លាប់ខ្លួន ត្រង់ចំណុចក្រុម១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ គុណ សំរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

យោងតាមការបំភ្លឺរបស់ម្ដាយឈ្មោះ ជុន ចិន្ដា អាយុ ៦៤ឆ្នាំ បានប្រាប់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី កូនគាត់បានសុំលុយ២ពាន់រៀល ប្រើកូនក្មេងទៅទិញសាំងឲ្យវា តែគ្មាននរណាទិញឲ្យទេ ហើយវានិយាយថា ទៅទិញសាំងដុតខ្លួនឯងឲ្យបាន ពេលនោះគាត់ក៏លួងលោមកូនឲ្យទៅដេក រហូតដល់ម៉ោង១៧និង០០នាទី វាភ្ញាក់ពីដេកក៏ប្រាប់ខ្លួនថា ចាំមើលដុតខ្លួនឲ្យបានសម្រេច រួចវាក៏ដើរចេញពីផ្ទះបាត់ទៅ រហូតដល់យប់មិនឃើញវាមកផ្ទះ លុះព្រឹកឡើងគាត់ដើររកនៅក្នុងបរិវេណសាលារៀនពពាលខែ ស្រាប់តែឃើញកូនដេកស្លាប់ដោយដុតខ្លួនតែម្ដង។

សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនពិតប្រាកដមែន។

មូលហេតុ៖ ជនរងគ្រោះមិនគ្រប់សតិ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់