ព័ត៌មានជាតិ

ឪពុកព្រះរាជអាជ្ញារងម្នាក់នាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់នាគមាស បណ្ដាលឲ្យស្លាប់

កំពង់ស្ពឺ: នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់នាគមាស ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីស្លាប់ដោយជំងឺគាំងបេះដូង។

ជនរងគ្រោះឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៧២ឆ្នាំ មានមុខរបរជាម្ចាស់រោងចក្រកែច្នៃ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី បុរសរងគ្រោះបាននាំនារីម្នាក់មិនស្គាល់អត្តសញ្ញាណ តាំងពីភ្នំពេញមកស្នាក់នៅផ្ទះសំណាក់ខាងលើ បន្ទប់លេខ២០៣ ដើម្បីរួមមេត្រីស្នេហាថែមទាំងប្រើថ្នាំជំនួយផងនោះ ចុងក្រោយធ្វើឲ្យខាងប្រុសគាំងបេះដូងស្លាប់លើបង្គង់ លុះមកដល់វេលាម៉ោង ៩និង៤០នាទី អ្នកបម្រើការក្នុងផ្ទះសំណាក់ មិនឃើញចេញក៏ដើរទៅគោះទ្វារហៅ តែមិនឮឆ្លើយតបក៏រុញទ្វារបើក ស្រាប់តែឃើញដេកស្លាប់ ចំណែកស្រីស្នេហ៍មិនដឹងចាក់ចេញតាំងពីពេលណា។

បន្ទាប់ពីកើតហេតុម្ចាស់ផ្ទះសំណាក់ រាយការណ៍ជូនកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់
ដោយសារជំងឺគាំងបេះដូង ប្រើថ្នាំលើសកម្រិត ព្រោះសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់មានបន្សល់នៅដបថ្នាំម្យ៉ាង ដែលមានគ្រាប់ទ្រវែងនៅទីនោះផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់៖ តាមប្រភពព័ត៌មានបានលួចបង្ហើបប្រាប់ ភ្នាក់ងារ Post News ថា គឺជាឪពុកព្រះរាជអាជ្ញារងម្នាក់ ប៉ុន្តែមិនដឹងថានៅខេត្តណា៕

មតិយោបល់