ព័ត៌មានជាតិ

អុញនោះ! នៅផ្សារដើម គរមានលក់គ្រឿងញៀនដែរ

ភ្នំពេញ: ឃាត់ជនសង្ស័យចំនួន១នាក់ជាក់សែ្តងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បង្ក្រាប
កាលពីវេលាម៉ោង១២និង០០នាទី ថៃ្ងទី២៩ ខែ កក្កដា ឆាំ្ន២០១៩ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌទួលគោក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ បានធ្វើការឃាត់ខ្លួនជសង្ស័យ០១នាក់ជាក់ស្ដែងពី បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវលេខ២៧២ ក្រុមទី២៩ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមាន ឈ្មោះ អ៊ឹម ស្រូយ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ ស្នាក់នៅផ្ទះភូមិគោកសណ្ដែក ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងដែលបានចាប់យកមាន អាវសាច់ក្រណាត់ផ្កា ពណ៌សលាយឈាមជ្រូក ក្នុងនោះមានវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)ចំនួន០៧កញ្ចប់តូច ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការ បន្តតាមនិតិវិធី៕

 

មតិយោបល់