កំពង់ធំៈ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ស្ថិតនៅភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ សាកសពទើបរកឃើញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង៤៥នាទី។
ជនរងគ្រោះឈ្មោះ អ៊ាន ភាក់ ភេទស្រី អាយុ៣៨ឆ្នាំ។
មូលហេតុ ជនរងគ្រោះចុះឆ្លងទឹកស្ទឹងដើររកបោចស្មៅលក់បណ្តាលឲ្យលង់ស្លាប់តែម្តង(មានជំងឺប្រចាំកាយសរសៃប្រសាទ)៕
មតិយោបល់