ព័ត៌មានជាតិ

បុរសម្នាក់ តូចចិត្តនឹងគ្រួសារ បណ្តាលឲ្យចងកធ្វើអត្តឃាត សម្លាប់ខ្លួននៅក្នុងផ្ទះ

ព្រះសីហនុ: នៅវេលាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ តូចចិត្តនឹងគ្រួសារ បណ្តាលឲ្យចងកធ្វើអត្តឃាតខ្លួននៅក្នុងផ្ទះបាត់បង់អាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិដូង សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សពជនរងគ្រោះមានឈ្មោះ ចម្រើន រ៉េន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅកន្លែងកើតហេតុ ។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះតូចចិត្តនឹងគ្រួសារ ទើបធ្វើអត្តឃាតខ្លួន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើកោសល្យវិច្ច័យ បន្ទាប់ពីធ្វើរួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ការចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់