ព័ត៌មានជាតិ

ក្មេងស្រីម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តបុកកិនស្លាប់ភ្លាមៗនៅក្រុងសេរីសោភ័ណ្ឌ

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធំដឹកដីដែលបើកបរទិសដៅពីជើងទៅត្បួងបុកប៉ះក្មេងស្រីម្នាក់អាយុ5ឆ្នាំរត់ឆ្លងផ្លូវពីកើតមកលិច បណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំនាត់ផ្លូវជាតិលេខ56ត្រង់ចំនុចមុខបរិវេនផ្សារពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាន មូលហេតុមកពី អាណាព្យាបាលបណ្តែតបណ្តោយឲ្យក្នេងរត់ដើរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ៕

 

មតិយោបល់