ភ្នំពេញៈ កម្លាំងនគរបាលមន្ទីរប្រយុទ្ធ និងប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ទោ វណ្ណ កុសល់ និងដោយមានការចូលរួមពីលោក ហ៊ឹង ប៊ុនថន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង។
ដោយឃាត់ខ្លួនជាក់ស្ដែងសជនសង្ស័យប្រុសស្រីចំនួន៦០នាក់ រួមទាំងដកហូតម៉ូតូជាច្រើនគ្រឿង និងសម្ភារៈមួយចំនួនធំទៀត។
ប្រត្តិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២ កែងនិងផ្លូវ១០៥ ត្រង់ចំណុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៦០នាក់ រួមទាំងវត្ថុតាង ត្រូវនាំខ្លួនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការាជធានីភ្នំពេញ ចាត់ការបន្តទៀត៕
មតិយោបល់