ប៉ាគីស្ថានៈ សេចក្តីថ្លែងការណ៍មួយពីបណ្តាញទំនាក់ទំនងរបស់កងទ័ព បាននិយាយនៅថ្ងៃអង្គារនេះថា យន្តហោះយោធាប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅក្នុងតំបន់អគារ ដែលបានសាងសង់មួយកន្លែង ក្នុងទីក្រុងRawalpindi ដោយបានសម្លាប់សមាជិកនាវិក៥នាក់ និងជនស៊ីវិល១០នាក់។នេះបើយោងតាមសារព័ត៌មានChannelNewsAsiaចេញផ្សាយនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩។
ឧប្បត្តិហេតុនេះ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងរបួសចំនួន១២នាក់ផងដែរ ខណៈការធ្លាក់នេះ បានបង្កឲ្យមានអគ្គិភ័យមួយ នៅក្នុងទីក្រុង ដោយក្រុមជួយសង្គ្រោះ បានចេញអន្តរាគមន៍កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការបាញ់ពន្លត់ភ្លើង។
អ្នកនាំពាក្យជួយសង្គ្រោះលោក FarooqButt បាននិយាយថា យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលក្នុងតំបន់មួយ។ រហូតមកដល់ពេលនេះ ភ្នាក់ងារបានរកឃើញសាកសពចំនួន១៥នាក់ រួមទាំងកម្ទេចបំណែកនៃយន្តហោះ នៅក្បែរអគារ ដែលបានព័ទ្ធជុំវិញតំបន់នោះ៕
មតិយោបល់