ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចអាវុធខ្លី និងទូរស័ព្ទ នគរបាល

ភ្នំពេញ: កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១២ និង៣០នាទីមានករណីលួចអាវុធខ្លី និងទូរស័ព្ទដៃ នៅផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មៀច ចន្ធូ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ប៊ុន រដ្ឋា ហៅ តួ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទុកអាវុធខ្លីម៉ាក CF-៩៨ លេខ ០០៥៨៨៤ និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone ពណ៌ស ទុកនៅក្នុងថតតុ (ផ្ទះកើតហេតុ) ដោយពុំបានចាក់សោរទ្វារបន្ទប់ទេ រួចចេញទៅមើលកម្មករធ្វើការនៅខាងក្រៅ ស្រាប់តែជនសង្ស័យដើរចូលក្នុងផ្ទះជនរងគ្រោះ លួចអាវុធខ្លី និងទូរស័ព្ទដៃខាងលើ រួចគេចខ្លួន។ លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១៧និង០០នាទី សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងដកហូតអាវុធខ្លី០១ដើម (ម៉ាកខាងលើ), បង់០១ និងគ្រាប់ចំនួន ០៧គ្រាប់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់