ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ ចុះលេងទឹកប្រឡាយបណ្ដាលឲ្យលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ រ៉ែម វ៉ង ភេទស្រី អាយុ ០៣ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតសមត្ថកិច្ចជំនាញ​ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់