ព័ត៌មានជាតិ

រថយន្តព្រូស ពន្លះម៉ូតូ១គ្រឿង ផ្ដាប់ជីវិតបុរសម្នាក់ ម្ចាស់ប៉ុនប៉ងរត់ ចុងក្រោយ…

កំពង់ធំៈ នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមផ្លូវលេខ៧១ ចន្លោះគីឡូម៉ែត្រ៥១-៥២ ចំណុចភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ (ប្រុស) ខូចខាតរថយន្ត និងម៉ូតូចំនួន ២គ្រឿង។

ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ (បើកបរពីត្បូងទៅជើង) អ្នកបើកបរ ភេទប្រុស អាសយដ្ឋានមិនស្គាល់ ស្លាប់នៅកន្លែងកើតហេតុ (មានមួកសុវត្តិភាពតែមិនពាក់)។ រថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ គ្មានស្លាកលេខភ្នំពេញ 2AE-2916 (បើកបរពីជើងទៅត្បូង) ដោយឈ្មោះ ឃាង ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិទួលតារី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង (បើកគេចពីកន្លែងកើតហេតុ ដល់ស្រុកចំការលើ នគរបាលស្រុកចំការលើឃាត់បានរថយន្តនិង អ្នកបើកបរ) រួចប្រគល់ឲ្យមកនគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធីច្បាប់។

មូលហេតុ៖ កំពុងស្រាវជ្រាវ ដោយកន្លែងកើតហេតុប្រែប្រួល ។ ចំណែកសព ត្រូវបានយករក្សាទុកនៅវត្ត ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ៕

មតិយោបល់