ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូរ៉ឺម៉កកង់បី បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ដែលមានស្ថានភាពស្រវឹងស្រាជាខ្លាំង បានបើករ៉ឺម៉កម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ហើយស្រែកថា ចោរៗ រួចក៏បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1C-3127 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ចំប្រឆិតចំហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ចំណែករ៉ឺម៉កម៉ូតូខាងលើ បានរេចង្កូតទៅមុខបន្តិចក្រឡាប់ផ្ងារជើងម្ខាង ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនភាគីខាងម៉ូតូរ៉ឺម៉កកង់បី ដើម្បីសួរនាំ ចំណែកវត្ថុតាងត្រូវកម្លាំងជំនាញ វាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរ៕
មតិយោបល់