ព័ត៌មានជាតិ

លុចស៊ីសល្បឿនលឿន បុកពីក្រោយរថយន្ត NISSAN DIESEL ផ្លូវប្រាំ បណ្ដាលឲ្យស្លាប់បុរសម្នាក់

បាត់ដំបង: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រ ស្ថិតចំណុចផ្លូវជាតិលេខ៥៧B ចន្លោះបង្គោលគីឡូលេខ៦-៧ ក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង
មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក (បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ភេទប្រុស)

រថយន្តម៉ាក លុចស៊ីស៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-0908 បើកបរដោយឈ្មោះ ហុន ឆាន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ
ធ្វើដំណើរពីលិចទៅកើតបានបុកពីក្រោយរថយន្តម៉ាក NISSAN DIESEL ផ្លូវប្រាំ ពណ៌ក្រហម លឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 0034 ធ្វើដំណើស្របទិសគ្នាពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន)

មូលហេតុ៖ រថយន្តលុសស៊ីសល្បឿនលឿន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីត្រួតពិនិត្យវាស់វែង យកវត្ថុតាងមករក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់