ការទទួលទានក្រូចមួយផ្លៃក្នុងមួយថ្ងៃ, ប្រើប្រាស់កន្ទក់ ឬម៉ាសសារ៉ាយ, ផ្កា cherry ក្រហម និងជួយថែរក្សាស្បែករបស់អ្នកឲ្យសស្រស់ថ្លា។ ស្ត្រីជនជាជប៉ុនមិនត្រឹមតែមានអាយុវែងជាងគេនៅក្នុងពិភពលោកនោះទេ ពួកគេក៏មានវិធីសាស្ត្រធ្វើឲ្យស្បែកស ទន់ និងក្មេងជាងវ័យផងដែរ។
ខាងក្រោមនេះគឺជាគន្លឹះនៃការថែរក្សាសម្រស់របស់ស្ត្រីជនជាតិ ជប៉ុនដែលមានរូបមន្តតាមប្រពៃណីតាំងពីយូរណាស់មកហើយ។
– តាំងពីប្រវត្តិសាស្ត្រមកស្ត្រីជនជាតិជប៉ុនជឿជាក់ថា វីតាមីន C គឺជាឱសមដ៏ល្អសម្រាប់ស្បែក។ ដូច្នេះស្រីៗតែងតែបរិភោគក្រូចជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C នៅក្នុងផ្លែក្រូចអាចជួយបង្កើនសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម, បណ្តេញសារធាតុ melanin (ដែលធ្វើឲ្យរលាកស្បែក) និងធ្វើឲ្យស្បែកកាន់តែស។
– ដើម្បីរក្សាមុខឲ្យរលាង និងកម្ចាត់ចោលនូវស្បែកកោសិកាចាស់ៗដែលងាប់, កាត់បន្ថយអាចរុយម៍ ស្រីៗជប៉ុនតែងតែយកផ្កា Cherry ពណ៌ក្រហម ប្រើដើម្បីត្រដុសតិចៗនៅលើផ្ទៃមុខ។
– ប្រើប្រេងធម្មជាតិដូចជា ប្រេងអូលីវដើម្បីសម្អាតមុខ និងជួយឲ្យស្បែកមុខស្រស់ថ្លា ប្រឆាំងនឹងភាពឆាប់ចាស់។
– កន្ទក់ (Komenuka) ជាផលិផលធម្មជាតិរបស់ជប៉ុន ដែលល្អបំផុតសម្រាប់សម្រស់ស្ត្រី។ កន្ទក់អាចជួយការពារភាពជ្រីវជ្រួញ, រង្វង់ភ្នែកខ្មៅ និងត្រួតពិនិត្យជាប្រេងនៅលើស្បែក។
– Kelp Wakame គឺជាពពួកសារ៉ាយសមុទ្រមួយប្រភេទ ដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាស្បែក។ Kelp Wakame អាចការពារស្បែករសប់អ្នកពីកាំរស្មី UV ព្រមទាំងជាភ្នាក់ងារប្រឆាំងនឹងការខូចស្បែកដោយសារបរិយាកាសកខ្វក់។ ក្នុងពេលជាមួយគ្នានេះវាអាចជួយបំបាត់រង្វង់ភ្នែកខ្មៅ និងការហើមប៉ោងផងដែរ។
– សារ៉ាយដែលមាននៅគ្រប់ទីកន្លែងនៃប្រទេសជប៉ុន និងមានសមត្ថភាពធ្វើឲ្យសម្រស់ស្រស់ស្អាតផងដែរ។ ជាមួយនឹងមុខងាររបស់វាអាចជួយជំរះក្អែល និងបង្រួមរន្ធញើស ជាពិសេសសារ៉ាជាផលិតផលធម្មជាតិ សម្រាប់ស្ត្រីគ្រប់រូបនៅក្នុងប្រទេសនេះ៕
មតិយោបល់