ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ចរន្តនៅចំណុចភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។
អគ្គិសនីកម្ពុជា ឲ្យដឹងថា «នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖៤៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ P1271-F2 ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ»។
មូលហេតុនៃការផ្អាកការផ្គត់ផ្គង់ចរន្តនៅថ្ងៃនេះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីឲ្យក្រុមការងារធ្វើការរំកិលប្រអប់នាឡិកាស្ទង់ ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៦៖០០នាទីល្ងាច៕
មតិយោបល់