ព្រៃវែងៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង មានករណីមនុស្ស ត្រូវខ្សែរភ្លើងឆក់ស្លាប់ ដោយខ្លួនឯង។
ជនរងគ្រោះឈ្មោះ ជិន ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ៖ បណ្ដាលមកពីជនរងគ្រោះបានតខ្សែភ្លើង ឆៅអត់បិទបារ៉ែតភ្លើង (កុងតាក់) ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។
ករណីនេះ ក្រោយសមត្ថកិច្ច បានចុះពិនិត្យសាកសពរួច ក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់