ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បុករថយន្តកងរាជអាវុធហត្ថប្រចាំស្រុកមេសាង នៅខេត្តព្រៃវែង

ព្រៃវែង: នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទី នៅលើផ្លូវលំ ភូមិភ្នៅឃុំ ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថយន្ដ ។

រថយន្ដម៉ាក តាកូម៉ា ពណ៌ស ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9618 អ្នកបើកបរឈ្មោះ ភាង ធន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាកងរាជអាវុធហត្ថប្រចាំស្រុកមេសាង បើកបរពីលិចទៅកើត ដល់កន្លែងកើតហេតុបានបន្ថយល្បឿន ស្រាប់តែមានរថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8665 បានបុកចំពីក្រោយ ដោយអ្នកបើករថយន្តឈ្មោះ ឌឹម ឌឿង ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិត្របែកលិច ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិកាដ្ឌាននគបាលស្រុកមេសាង ដើម្បីបន្តនីតិវិធី ៕

មតិយោបល់