ព័ត៌មានជាតិ

កម្លាំងចម្រុះ ឆ្មក់បង្ក្រាបទៅតាំងកត់កន្ទុយមួយកន្លែង ឃាត់ខ្លួនមនុស្ស៣នាក់

ភ្នំពេញៈ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយនិងនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកក់កន្ទុយលេខនៅផ្សារលឹមឈាងហាក់ មួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ កាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្សារលឹមឈាងហាក់ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយ លោក ឌី រត្ន័ខេមរុន អភិបាលរងខណ្ឌមានជ័យ សហការជាមួយនិងលោក ហ៊ួ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងកត់កន្ទុយលេខ មួយកន្លែងនៅផ្សារ លឹម ឈាងហាក់ ឃាត់ខ្លួនបានមនុស្សប្រុសស្រី៣នាក់ ក្នុងនោះទី១ឈ្មោះ សុ ភក្រ័ អាយុ២១ឆ្នាំ ភេទប្រុស ជាអ្នកកត់កន្ទុយលេខ ។ ទី២ឈ្មោះ ម៉ម រឿន អាយុ៦០ឆ្នាំ និងទី៣ ឈ្មោះ ចាន់ ណា អាយុ៤៩ឆ្នាំ (អ្នកទាំង២នាក់ជាអ្នកចាក់)។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ច ធ្វើការដកហូតបាន លុយខ្មែរ១លាន៣៤ម៉ឺនរៀល លុយដុល្លារចំនួន ២៤ដុល្លារ រួមនិងសម្ភារៈសម្រាប់កត់កន្ទុយលេខមួយចំនួនផងដែរ។

បច្ចុប្បន្នមេកន្ទុយលេខ និងអ្នកចាក់កន្ទុយលេខទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកសាកសួរបន្ត នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធិច្បាប់៕

https://youtu.be/KeCRKzww814

មតិយោបល់