ព្រៃវែងៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីមនុស្សខ្យល់គស្លាប់ នៅចំណុចភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ តែម តុល ភេទប្រុស អាយុ ៣៣ឆ្នាំ ជានាយរងប៉ុស្តិ៍រដ្ឋបាលឃុំគោកគង់លិច ឋានន្តរសក្តិ ព្រិន្ទបាលឯក អត្តលេខ ៥៨៦៥៩ រស់នៅភូមិឃុំកើតហេតុខាងលើ បានខ្យល់គស្លាប់។
បើតាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ និងតាមការពិនិត្យរបស់សមត្ថកិច្ច បញ្ជាក់អោយឃើញថា សពពិតជា បានខ្យល់គស្លាប់ពិតប្រាកដមែន។ មូលហេតុ មកពីជនរងគ្រោះមានទម្ងន់លើសពីធម្មតា ( ១៣៧គីឡូ ) នៅមុនពេលស្លាប់ប៉ុន្មានថ្ងៃមុនកើតហេតុ តែងត្អូញត្អែរប្រាប់គ្រួសារថា ខ្លួនចេះតែហត់ និងថប់ៗ។
បច្ចុប្បន្នសាកសព បានប្រគល់ជូនអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់