ព័ត៌មានជាតិ

ស្រវឹងស្រា ទាស់សម្ដីគ្នា! លេងសុទ្ធតែកាំបិតប៉័ងតោ មានអីម្នាក់ដេកពេទ្យ ឯងម្នាក់ទៀតចូលប៉ុស្តិ៍

ព្រៃវែងៈ កាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រើអំពើហិង្សាមួយ បានកើតទ្បើងត្រង់ចំណុចផ្ទះឈ្មោះ គីម ជីម ភេទ ប្រុស អាយុ៥២ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

ជនបង្កឈ្មោះ មឿង ខា ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិឃុំខាងលើ បានយកកាំបិតប៉័ងតោ កាប់ទៅលើឈ្មោះ គល់ ជឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា នៅកន្លែងកើតហេតុ បណ្តាលឱ្យមានរបួស ០១កន្លែង លើត្រចៀកខាងស្តាំធ្ងន់ ហូរឈាមច្រើន ។

មូលហេតុ៖ ទាស់សម្ដីគ្នា ក្នុងវង់ផឹកស៊ី។

ក្រោយកើតហេតុជនបង្កឈ្មោះ មឿង ខា ត្រូវបានសមត្ថកិច្ច នាំទៅប៉ុស្តិ៍រដ្ឋបាលពោធិ៍ទី រីឯជនរងគ្រោះ បញ្ជូនទៅមណ្ឌលសុខភាពពោធិ៍ទី៕

មតិយោបល់