ព័ត៌មានជាតិ

ប្រតិបត្តិការណ៍ឃាត់ម៉ូតូបំពងសំឡេងរំខានដល់ពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្តីពី លទ្ធផលបង្ក្រាប និងឃាត់ម៉ូតូស៊ីមាំង បំពងសំឡេងមិនប្រក្រតី (ស៊ីមាំងប្រែន) ដែលប្រតិបត្តិការណ៍នេះ បានបន្តធ្វើនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧និង០០នាទី រហូតដល់ម៉ោង ២និង០០នាទីរំលងអធ្រាត នៅតាមបណ្តាផ្លូវមួយចំនួនក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ដែលអ្នកប្រើប្រាស់ ម៉ូតូបំពងសម្លេងខាងលើនេះ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ ដល់សង្គម រំខានការរស់នៅ និងការសម្រាន្តរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំទូតវិនិយោគ និងភ្ញៀវទេសចរណ៍។

ជាលទ្ធផល កិច្ចប្រតិបត្តិការណ៍បង្ក្រាបនេះ ឃាត់ម៉ូតូបានចំនួន ២គ្រឿង។

សរុបលទ្ធផលកិច្ចប្រតិបត្តិការណ៍រយៈពេល ៧យប់ ឃាត់បានចំនួន ១៦គ្រឿង។

ចំពោះមុខ អធិការដ្ឋានគោរពស្នើរសុំគោលការណ៍ដឹកនាំធ្វើការអប់រំ ឲ្យម្ចាស់ម៉ូតូគ្រប់ជាតិសាសន៍ធ្វើកិច្ចសន្យា នឹងផ្លាស់ប្តូរពីបំពង់ស៊ីមាំងប្រែនទៅបំពងស៊ីមាំងប្រក្រតីឡើងវិញ។

ទិសដៅបន្ត កម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ទាំង១១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្តបង្រ្កាប អនុវត្តជាប្រចាំ៕

មតិយោបល់