កណ្ដាលៈ ករណីរំលោភលើទំនុកចិត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី ចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ចំរើន សុខនី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ផូ សុផល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់ភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយ:ពេល ០១ឆ្នាំ (០៧ ខែមិនា ឆ្នាំ២០១៨ ដល់ ០៧ ខែមិនា ឆ្នាំ២០១៩) ពីបទរំលោភលើ
ទំនុកចិត្ត ។
សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក Bajaj pulsar 200 ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1CN-5460 ។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនដោយឲ្យមិត្តភក្តិឈ្មោះ ដា ជាអ្នកឌុប ដើម្បីមកបុណ្យសពនៅភូមិឃុំកើតហេតុ ហើយបានជួបមិត្តឈ្មោះ ញិញ លីន រួចបាននិយាយ ជជែកគ្នាលេង រហូតដល់ម៉ោង ១៣និង០០នាទី បន្ទាប់មកជនសង្ស័យបានដើរចេញពីផ្ទះ របស់ខ្លួនមកនិយាយលេងជាមួយឈ្មោះ ដា រួចជនសង្ស័យបានខ្ចីសោរម៉ូតូរបស់ជនរងគ្រោះពីឈ្មោះ ដា ថា៖(ទៅទិញបារី និងទឹកសុទ្ធ)ពេលនោះឈ្មោះ ដា បានឲ្យសោរម៉ូតូទៅជនសង្ស័យរួចក៏ជិះចេញទៅបាត់ រហូតម៉ោង០៤ល្ងាចមិនឃើញត្រឡប់មកវិញទេ ។
លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៥០នាទីជនរងគ្រោះ និង ឈ្មោះ ដា បានទៅផ្ទះជនសង្ស័យឃើញជនសង្ស័យក៏បានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានខ្ចីម៉ូតូនោះយកទៅបញ្ចាំ នៅឃ្លាំងរំសេវ បានប្រាក់៨០ ម៉ឺនពិតប្រាកដមែន ការដាក់បញ្ចាំពុំមានចេញលិខិតស្នាមអ្វីឡើយ ករណីនេះផ្នែកជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់