ព័ត៌មានជាតិ

ចុមខ្លាំងបាត់!! បុរសម្នាក់ផឹកស្រវឹងដេកផ្ទះគេហើយ ប៉ុនប៉ងរំលោភប្រពន្ធគេទៀត

ក្រចេះ: បុរសម្នាក់ត្រូវបាននគរបាលស្រុកចិត្របុរី ឃាត់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវ: ទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ ២៥ឆ្នាំ រស់នៅឃុំបុសលាវ ស្រុកចិត្របុរី។

បុរសជាប់ចោទឈ្មោះ សូ ធុយ អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយនារីរងគ្រោះ។

តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានប្រាប់មកនគរបាលថា កាលពីយប់ថ្ងៃកើតហេតុ ជនរូបនេះ និងប្តីរបស់នាងបានផឹកស្រាស្រវឹងជាមួយគ្នា ហើយពេលផឹកស្រវឹងជននេះ បានដេកនៅផ្ទះរបស់នាង លុះដល់វេលា ទៀបភ្លឺ ខណ:ដែលប្តីរបស់នាងបានងើបទៅមើលមងនៅបឹង ជននេះបានឆ្មក់ឱកាសចាប់រំលោភនាង និងគំរាមនាងមិនឲ្យស្រែក។ ក្នុងស្ថានភាពនោះនាងប្រឹងរើបម្រាស់ប្រតាយប្រតប និងស្រវាបានកាំបិត ទើបជននេះបានស្ទុះរត់គេច។

ក្រោយគេចផុតពីក្រញាំតណ្ហារបស់ជនសង្ស័យ នាងបានប្តឹងមកនគរបាលទើបឈានដល់ការចាប់ខ្លួន៕

មតិយោបល់