សៀមរាបៈ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព កាប់បំផ្លាញលិង្គមួយពាន់នៅភ្នំគូលែន។
កាលកាប់បំផ្លាញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨(វាយបំបែកលិង្គថ្មបុរាណ) នៅចំណុចលឹង្គមួយពាន់ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សា រឿនយ៉ុត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នង ភ្នំស្រុកស្វាយលើ និងទី២ឈ្មោះ ព្រីង ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
ជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាព យកកាំបិតដាវ២ដើម កាប់វាយបំបែកលិង្គមួយពាន់ ថ្មបុរាណ អស់៦កន្លែងពិតប្រាកដមែន។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះរុណកំពុងរត់គេចខ្លួន។
ករណីនេះកំពុងរៀបចំបញ្ជូនទៅតាមនិតិវិធីច្បាប់៕
មតិយោបល់