(ភ្នំពេញ) ៖ បើតាមរបាយការណ៍នគរបាលជាតិ បានបង្ហាញថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ក្នុងនោះយប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ១០នាក់ (ស្រី៣នាក់) និងរបួសស្រាល ២១នាក់ (ស្រី៨នាក់) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ២គ្រឿង ,រថយន្តធុនធំ ៣គ្រឿង, យានផ្សេងៗ ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក(ស្លាប់២នាក់),មិនប្រកាន់ស្តាំ ២លើក(ស្លាប់៣នាក់) , បត់គ្រោះថ្នាក់ ២លើក ,ប្រជែង ១លើក (ស្លាប់២នាក់) ,មិនគោរពសិទ្ធិ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់ ១នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក , ផ្លូវខេត្តក្រុង ១លើក, ផ្លូវលំ ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក, រថយន្តធំ ១លើក , គោយន្ត ២លើក ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ២លើក ស្លាប់៥នាក់ របួស៨នាក់, ក្រចេះ ១លើក ស្លាប់១នាក់ របួស១៥នាក់(ស្រី៨នាក់) និងបាត់ដំបង ១លើក ស្លាប់១នាក់ ។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៤០៦ គ្រឿង , អប់រំ ៩០០ គ្រឿង , ពិន័យ ២,៥០៦ គ្រឿង ៕
ព័ត៌មានជាតិ
មតិយោបល់