ភ្នំពេញៈ សំណង់ផ្ទះ៣ល្វែងបើកការសាងសង់ ដោយពុំមានការសុំអនុញាតិច្បាប់ អាជ្ញាធរហាមសាងសង់ម្តងហើយ តម្រូវឲ្យម្ចាស់ទៅសុំច្បាប់ តែម្ចាស់នៅតែសាងសង់បន្ត ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ចាត់កម្លាំងចុះទៅហាមឃាត់ និងដកហូតសម្ភារៈសំណង់មួយចំនួន កាលពីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
តាមអាជ្ញាធរ បានឲ្យដឹងថា សំណង់ផ្ទះ៣ល្វែងខាងលើ កន្លងមកត្រូវបានអាជ្ញាធរ មូលដ្ឋាន ចុះទៅសាកសួរ និងហាមឃាត់ម្តងរួចមកហើយ ម្ចាស់ អ្នកទទួលសិទ្ធម៉ៅការសាងសង់ មិនបានយកឯកសារ សាងសង់ ច្បាប់ មកបង្ហាញឡើយ ពោលមិនចូលរួមសហការ ព្រោះថា ខាងអាជ្ញាធរ ក៏មិនដឹងថា ម្ចាស់សំណង់ ធ្វើឯកសារ ផ្លូវច្បាប់ ទៅខាងណានោះទេ កាលបើខាងអាជ្ញាធរ មិនបានដឹងផង ទើបហាមឃាត់ម្តងមកហើយ តែមកដល់ពេលនេះ សំណង់នៅតែបន្តធ្វើដដែល នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ កម្លាំងចម្រុះ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ដោយមានការអនុញាតិពី លោក អភិបាលខណ្ឌ ចុះទៅផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន រង់ចាំម្ចាស់ យកឯកសារ ច្បាប់ទៅបង្ហាញជាមុនសិន ៕





មតិយោបល់