តើគិតអី្វ?តើគិតបែបណា?ម្តេចបានធ្វើអីចឹង?ទីបំផុតដឹងការពិតហើយ រឿងក្រុមក្មេងបង្កអាណាធិបតេយ្យតែងធ្វើសកម្មភាពធាក់បំបាក់យកតែស្លាកលេខម៉ូតូគឺដឹងមូលហេតុពិតហេីយ…
បាត់ដំបង:កាលពីថ្ងៃពុធ ២កើតខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័កព.ស.៥៦៧ ត្រូវនឹងថ្ងៃទី១៨ខែ កក្កដាឆ្នាំ២០២៣ វេលាម៉ោង ២០និង៤០ នាទី នៅចំណុច បន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយបានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស(ធាក់បំបាក់យកស្លាកលេខម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរនោះគី៖
១-ឈ្មោះ អ៊ន សំអាត ហៅ រ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ អឿត សុជីត ភេទប្រុស អាយុ …. ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO- 9658
-ស្លាកលេខម៉ូតូ ០១ សន្លឹក ( បាត់ដំបង 1S-9145 ) ជាស្លាកលេខរបស់ម៉ូតូជនរងគ្រោះ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០ ២៣ វេលាម៉ោងប្រមាណ ០២និង៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចក្រុមទី២៦ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ នាក់ខាងលើ រួមជាមួយបក្សពួកមានគ្នាចំនួន១៤នាក់ ទៀត(ដែលកំពុងរត់គេចខ្លួន)បានជិះម៉ូតូចំនួន ០៧ គ្រឿងធ្វើសកម្មភាពយកដុំថ្មគប់ និងធាក់បំបាក់យក ស្លាកលេខម៉ូតូរបស់ជនរងគ្រោះឈ្មោះ ចក់ សាន្តហៅង៉ាភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិកំពង់ឆ្លងឃុំឈើទាលស្រុកសង្កែខេត្តបាត់ដំបងដែលកំពុងស្ថិតនៅចំណុចខាងលើ(ជនរងគ្រោះអត់ដឹងរឿងអ្វីទេ)។
ក្រោយធ្វើសកម្មភាពបែបនេះរួចជនសង័្សយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទីហើយនៅពេលបន្ទាប់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាល ធ្វើការកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មុននឹងឈានដល់ធ្វើសកម្មភាពបែបនេះ គឺក្រុមជនសង័្សយ មានទំនាស់គ្នាជាមួយក្រុមផ្សេងឯណោះទេ តែ ចៃដន្យអ្វីពេលកំពុងជិះស្វែងរកគូរទំនាស់ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះខាងលើ នៅចំណុចកើតហេតុ ពួកគេក៏ធ្វើសកម្មភាពបែបនេះតែម្តង តែតាមពិតជនរងគ្រោះខាងលើ មិនបានដឹងរឿងអ្វីទាំងអស់។
ចំពោះមូលហេតុដែលពួកគេតែងតែធ្វើសកម្មភាពធាក់បំផ្លាញយកតែស្លាកលេខម៉ូតូបែបនេះ ជនសង័្សយបានឆ្លើយសារភាពថា ការធ្វើបែបនេះគឺគ្រាន់តែដើម្បីរំងាប់នូវកំហឹងរបស់ពួកគេតែប៉ុណ្ណោះ ពេលធាក់បំបាក់បានហើយ ពួកគេក៏យកស្លាកលេខម៉ូតូនេះ ទៅបោះចោលតែប៉ុណ្ណោះ មិនមានហេតុផលអ្វីផ្សេងទេ។
ទោះជាបែបនេះក្តី នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនងសង័្សយនិងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតា មផ្លូវច្បាប់ ហេីយរីឯបក្សពួកផ្សងទៀតសមត្ថកិច្ចនឹងចាត់ការបន្ត ៕
មតិយោបល់