ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូគ្រូពេទ្យមណ្ឌលសុខភាពកំពង់រាប សមត្ថកិច្ចស្រុកព្រៃកប្បាស ចាប់ចោរមិនទាន់បាន….

តាកែវ: ពលរដ្ឋបានប្រាប់ Post News ថា កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ម៉ាកឌ្រីមសង់មួយគ្រឿង ស៊េរី ០១៧ របស់គ្រូពេទ្យមណ្ឌលសុខភាពកំពង់រាប ទុកមុខការិយាល័យ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក់បណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ មកចាត់ការតាមផ្លូវច្បាប់។ ជនរងគ្រោះ បានលួចបង្ហើបប្រាប់ថា ហាក់បីដូចជាសង្ឃឹមតិចតួចប៉ុណ្ណោះ លើសមត្ថកិច្ច ក្នុងការស្វែងរកម៉ូតូរបស់គាត់ឃើញ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្នុងមូលដ្ឋានឃុំកំពង់រាប សម្បូរទៅដោយល្បែងស៊ីសង កន្ទុយលេខ ជល់មាន់ បៀរ អាប៉ោង ជក់គ្រឿងញៀនទាំងថ្ងៃ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ពលរដ្ឋបានបន្តទៀតថា ជាពិសេសសម្បូរទៅដោយចោរលួចម៉ូតូ មួយខែបាត់មួយ មិនដែលឃើញសមត្ថកិច្ចណា ចាប់ជនសង្ស័យបានទាល់តែសោះ៕

មតិយោបល់