ព័ត៌មានជាតិ

លាន់ផាំង! រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ នៅខេត្តកណ្តាល

កណ្តាល: កាលពីវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿងនិងរថយន្ត០១គ្រឿង ចំណុចផ្លូវលំក្នុងភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ករណីនេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ISUXU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D1573 បើកបរដោយឈ្មោះ ភី ភ័ត្រា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AC1537 បើកបរដោយឈ្មោះ ផល រីណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ទិសដៅបញ្រ្ចាសគ្នា) បណ្ដាលឲ្យរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូបានបញ្ចូនទៅព្យាបាល នៅពេទ្យឯកជនព្រែកអញ្ចាញ ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍ឫស្សីជ្រោយ និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ចំពោះអ្នកបើកបររថយន្តបង្កបានឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកមុខកំពូល កសាងសំណុំរឿង ដើម្បីចាតការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ សមត្ថកិច្ចមានសេចក្ដីសន្និដ្ឋានថា អ្នកបើកបរខាងលើ បើកមិនប្រកាន់ស្ដាំទាំងពីរនាក់ ៕

មតិយោបល់