រតនគិរីៈ ស្ត្រីវ័យចំណាស់ជនជាតិទំពូនម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិត ដោយមិនដឹងមូលហេតុកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិម៉ាលិច ឃុំម៉ាលិចស្រុកអណ្តូងមាស ខេត្តរតនគិរី។
បើតាមសាច់ញាតិក្រុមគ្រួសារជនរគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានពិធីជួបជុំគ្នាផឹកស៊ី មួយសន្ទុះក្រោយមកជនរងគ្រោះបានក្រោកដើរទៅក្រោយផ្ទះបាត់ ក៏ស្រាប់តែអ្នកជិតខាងឃើញជនរងគ្រោះចងកជាប់និងខ្សែក្របីភ្ជាប់ក្រោមដើមស្រឡៅមួយដើម ស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះកងរាជអាវុធហត្ថស្រុកចុះមកដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យឃើញថា ស្ត្រីវ័យចំណាស់ចងកសម្លាប់ពិតប្រាកដមែន ពុំមានអ្វីគួរឲ្យកត់សម្គាល់ គឺពុំមានពាក់ព័ន្ធករណីឃាតកម្មនោះទេ។
ស្រ្តីរងគ្រោះមានឈ្មោះ រម៉ាម ចែន ភេទស្រី អាយុ៥៦ឆ្នាំជនជាតិទំពូនមានទីលំនៅ កន្លែងកើតហេតុខាងលើ។
នៅរសៀលថ្ងៃដដែលសពស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ៕

មតិយោបល់